នាព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធានគណៈពង្រឹងឃុំរកាខ្ពស់ និង ឯកឧត្តម នួន ផា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន ១៦១៣ គ្រួសារ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។