ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ជាមួយឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​ ១០២៧​ ម៉ែត្រ​ ក្នុងឃុំផ្សាដែក​ និងឃុំភ្នំបាត​ ស្រុកពញាឮ​


នាព្រឹកថ្ងៃទី​ ២០​ ខែ​ ឧសភា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ជាមួយឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​ ១០២៧​ ម៉ែត្រ​ ក្នុងឃុំផ្សាដែក​ និងឃុំភ្នំបាត​ ស្រុកពញាឮ​។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ១០០០​ នាក់។
គួរបញ្ជាក់ផងដែរថា​ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន​ Advance Plus E&C ដែលត្រូវប្រើពេលសាងសង់​២​ ខែ។
ឯកឧត្ត​ម​បានផ្តាំផ្ញើ៖
+​ អំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសងគ្រប់ប្រភេទ​ និងណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តវិធានការអប់រំ​ រដ្ឋបាល​ និងវិធានការច្បាប់។​
+​ អំពាវនាវប្រជាពលរដ្ឋ​ ជាពិសសយុវជនត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន។​
ឯកឧត្តម​ បានប្រកាសផ្តល់៖
+​បង្គោលភ្លើងអគ្គីសនីបំភ្លឺសាធារណៈ​ ៥៨​ បង្គោល​ ចាប់ពីច្រកផ្លូវចូលបំបែកភ្នំ រហូតដល់​ វត្តអរិយកស្សប​។​

20-05-2017 (1) 20-05-2017 (2) 20-05-2017 (3) 20-05-2017 (4)