*នារសៀលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងក្រុងតាខ្មៅ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន២ ភូមិ គឺភូមិព្រែកតាពៅ១ និងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវអនុប្រធានគណ:ពង្រឹងមូលដ្ឋានក្រុង លោក លោកស្រី ប្រធាន អនុប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់ ភូមិ គណបក្សសង្កាត់ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ តំណាងគ្រួសារបក្សទាំង២ ភូមិ សរុបចំនួន ៦០៧ នាក់។
*ឯកឧត្តម មានអនុសាសន៍ផ្តាំផ្ញើ និងអំពាវនាវ ដល់៖
+ ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងសិស្សានុសិស្សត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ
+ ជំរុញប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរ
+ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងទទួលបានការអភិវឌ្ឍព្រមទាំងទទួលបានសមិទ្ធផលថ្មីៗបន្តទៀត។
*ជាទីបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមចំនួន ៦០៧ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ មុឺនរៀល៕