*នាព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិក្រពើហា និងភូមិក្រពហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៩៩៥ នាក់។
ក្នុងពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណើ និងបញ្ហាលំបាកមួយចំនួនទក់ទងទៅនឹង ផ្លូវ លូ សម្រាម ការបង់ពន្ធប្រថាប់ត្រា បញ្ហាបង្គោលអគ្គីសនី ។ល។ ហើយរាល់សំណូមពរ និងកង្វល់នានាដែលលើកឡើងត្រូវបានឯកឧត្តម អភិបាលទទួលយក និងណែនាំអោយក្រុមការងារចុះសិក្សា លើកគម្រោងផែនការច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ។
*មុននឹងបញ្ចប់ ឯកឧត្តម ក៏បានយកឱកាសនោះផ្តាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋដូចខាងក្រោម៖
+ អំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសងគ្រប់ភេទ
+ យុវជន សិស្សានុសិស្សត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ
+ អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវចូលរួមគោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយអោយបានជាអតិបរមា
+ អាជ្ញាធរដែនដី និងអជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន និងជាពិសេសបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
*ជាទីបញ្ចប់ឯ.ឧ បានផ្តល់ និងឧបត្ថម្ភ៖
+ ផ្តល់លូ២ ខ្សែ ប្រវែង៩១០ ម៉ែត្រ ក្នុងភូមិព្រែកអញ្ជាញប្រវែង ៤២០ ម៉ែត្រ រឺហ្គែចំនួន២២ និងក្នុងភូមិក្រពើហា ៤៩០ ម៉ែត្រ រឺហ្គែ ២៦ អនុវត្តនៅក្នុងឆ្នាំ២០១៧ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត
+ផ្តល់ផ្លូវបេតុងប្រវែង៩១០ ម៉ែត្រ ក្នុងភូមិព្រែកអញ្ចាញប្រវែង៤២០ ម៉ែត្រ និងក្នុងភូមិក្រពើហាប្រវែង ៤៩០ ម៉ែត្រ អនុវត្តនៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត
+ ឧបត្ថម្ភដល់អ្នកចូលរួមចំនួន ៩៩៥ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ មុឺនរៀល។