នារសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួនប្រវែង ១៥៥៤ ម៉ែត្រ នៅភូមិព្រែកហូរកើត ភូមិព្រែកហូរកើត១ និងភូមិព្រែកហូរលិច ក្នុង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ ចំនួន ៥៥០ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមមានមតិផ្តាំផ្ញើ៖
+ ណែនាំអាជ្ញាធរត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ។
+ ផ្តាំផ្ញើដល់ ក្រុមហ៊ុន ដែលជាអ្នកទទួលរ៉ាប់រងទាំងស្រុងក្នុងការសាងសង់ផ្លូវ និងដាក់លូរំដោះទឹក នេះ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព ហើយអនុវត្តឲ្យបានហ្មឺងម៉ាត់នូវពេលវេលា ដែលត្រូវបញ្ចប់ការដ្ឋាន។
+ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ពីការអនុវត្តគម្រោងជួសជុលផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសហការជាមួយអាជ្ញាធរ ក៏ដូចជាអ្នកទទួលការ ចំពោះផលប៉ះពាល់លើដីធ្លី ដំណាំ ព្រមទាំងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងក្នុងអំឡុងពេលនៃការអនុវត្តគម្រោងជួសជុល នេះ។
*ឯកឧត្តមបានឧបត្ថម្ភប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានថវិកា ១ ម៉ឺនរៀល។