*នារសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិខ្ពបវែង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៧៤៣ នាក់។
*ក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់៖
+អាជ្ញាធរមូលដ្ឋានត្រូវ ផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត
+ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវណែនាំអោយកូនចៅត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀននិង ល្បែងសុីសងគ្រប់ប្រភេទ
+ ចូលរួមគោរពច្បាប់ចរាចរ ហើយបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នា និងកុំបើកបរក្នុងស្ថានភាពស្រវឹង
+ អំពាវនាវដល់អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
*នៅក្នុងពិធីនេះផងដែរ ប្រជាពលរដ្ឋបានសំណូមពរឯកឧត្តមអភិបាលខេត្តសាងសង់ផ្លូវបេតុង ២ខ្សែ ដែលខ្សែទី១ មានប្រវែង ៨៥០ ម៉ែត្រ ស្ថិតនៅភូមិព្រែករាំង និងខ្សែទី២ មានប្រវែង ៦៥០ ម៉ែត្រ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់
*ជាទីបញ្ចប់ ឯកឧត្តមគណៈអធិបតីបានឆ្លើយតបទៅនឹងសំណូមពរ ព្រមទាំងឧបត្ថម្ភ ដូចខាងក្រោម៖
+ប្រកាសផ្តល់ផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៨។
+ប្រកាសផ្តល់ផ្លូវបេតុង និងលូ ប្រវែង ៦៥០ ម៉ែត្រ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៨។
+ប្រកាសផ្តល់ផ្លូវបេតុង និងលូ ប្រវែង ៦៥០ ម៉ែត្រ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ដោយបដិភាគប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៨ និងថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៨។
+ឧបត្ថម្ភអ្នកចូលរួម ៧៤៣ នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល។