នាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិព្រែកតាពៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៧៩៧ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តាំផ្ញើ៖
+ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន, ល្បែងសុីសងគ្រប់ប្រភេទ,
+ ចូលរួមគោរពច្បាប់ចរាចរ ហើយបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នា និងកុំបើកបរក្នុងស្ថានភាពស្រវឹង
+ អំពាវនាវដល់អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
+ ណែនាំអោយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញត្រូវចុះសិក្សាស្ពានមួយកន្លែង ដើម្បីលើកគម្រោងក្នុងការសាងសង់ និងសិក្សាចុះត្រួតពិនិត្យមើលបញ្ហាផ្លូវ ស្ពាន លូ បង្គោលភ្លើង សំរាម ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងភូមិទាំងពីរខាងលើ។
+ ឯកឧត្តមអភិបាលបានផ្តល់ផ្លូវបេតុងអាមេប្រវែង៤៧៧ម៉ែត្រ ក្នុងនោះប្រវែង៣៥៧ម៉ែត្រទទឹង៥ម៉ែត្រ និងប្រវែង១២០ម៉ែត្រទទឹង៣ម៉ែត្រ និងកាត់បេតុងដាក់លូ និងដាក់លូ ប្រវែង៤៣៤ម៉ែត្រ ដាក់រឺហ្គែរ១៧កន្លែង ដាក់ទរភ្ជាប់ប្រព័ន្ធលូចូលស្ទឹងព្រែកត្នោត១កន្លែង និងរៀបឥដ្ឋទប់ដីកម្ពស់១ម៉ែត្រ ប្រវែង១៩៤ម៉ែត្រ សម្រាប់អភិវឌ្ឍន៏ សង្កាត់ដើមមៀន ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តក្នុងឆ្នាំ២០១៧។
ឯកឧត្តមបានឧបត្ថម្ភអ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល។