​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ មកពីភូមិព្រែកតាពៅ​ ភូមិស្ទឹងជ្រៅ​ សង្កាត់ដើមមៀន ក្រុងតាខ្មៅ​ ខេត្តកណ្តាល


នាព្រឹកថ្ងៃទី​ ០៣​ ខែឧសភា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ មកពីភូមិព្រែកតាពៅ​ ភូមិស្ទឹងជ្រៅ​ សង្កាត់ដើមមៀន ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្ត​ម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ អភិបាលក្រុង​ ចៅសង្កាត់​ មេភូមិ​ និងប្រជាពលរដ្ឋ សរុបចំនួន​ ៧៩៧​ នាក់។
ក្នុងឱកាសនេះដែ​រ​ ឯកឧត្តម​បានផ្តាំផ្ញើ៖
+​ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន​,​ ល្បែងសុីសងគ្រប់ប្រភេទ,​
+​ ចូលរួមគោរពច្បាប់ចរាចរ​ ហើយបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នា​ និងកុំបើកបរក្នុងស្ថានភាពស្រវឹង
+​ អំពាវនាវដល់អាជ្ញាធរដែនដី​ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​
+​ ណែនាំអោយអាជ្ញាធរមូលដ្ឋាន​ និងមន្ទីរ​ អង្គភាពជំនាញត្រូវចុះសិក្សាស្ពានមួយកន្លែង​ ដើម្បីលើកគម្រោងក្នុងការសាងសង់​ និងសិក្សាចុះត្រួតពិនិត្យមើលបញ្ហា​ផ្លូវ ស្ពាន លូ​ បង្គោលភ្លើង សំរាម​ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងភូមិទាំងពីរខាងលើ។​
+ ឯកឧត្តមអភិបាលបានផ្តល់ផ្លូវបេតុងអាមេប្រវែង៤៧៧ម៉ែត្រ ក្នុងនោះប្រវែង៣៥៧ម៉ែត្រទទឹង៥ម៉ែត្រ និងប្រវែង១២០ម៉ែត្រទទឹង៣ម៉ែត្រ និងកាត់បេតុងដាក់លូ និងដាក់លូ ប្រវែង៤៣៤ម៉ែត្រ ដាក់រឺហ្គែរ១៧កន្លែង ដាក់ទរភ្ជាប់ប្រព័ន្ធលូចូលស្ទឹងព្រែកត្នោត១កន្លែង និងរៀបឥដ្ឋទប់ដីកម្ពស់១ម៉ែត្រ ប្រវែង១៩៤ម៉ែត្រ សម្រាប់អភិវឌ្ឍន៏​ សង្កាត់ដើមមៀន ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តក្នុងឆ្នាំ២០១៧។​
ឯកឧត្តមបានឧបត្ថម្ភអ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន ថវិកា ២​ម៉ឺនរៀល​។​

03-05-2017 (1) 03-05-2017 (2) 03-05-2017 (3) 03-05-2017 (4)