ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូ-កាយ៉ាក"ពានរង្វាន់សម្តេចក្រឡាហោម ស ខេង" លើកទី៤ ឆ្នាំ២០១៧ នៅសួនច្បារទន្លេបាសាក់ ក្រុងតាខ្មៅ


*នាព្រឹកថ្ងៃទី​០៧ ខែឧសភា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូ-កាយ៉ាក”ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី៤ ឆ្នាំ២០១៧ នៅសួនច្បារទន្លេបាសាក់ ក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត ឯកឧត្តមអគ្គលេខាធិការសហព័ន្ធ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកីឡាករ កីឡាការិនី សរុបចំនួន ២៨៣នាក់ ក្នុងនោះ នារី ៥៧នាក់។
*គួរបញ្ចាក់ផងដែរថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូ-កាយ៉ាក ពានរង្វាន់”សម្តេចក្រឡាហោម ស ខេង” បានរៀបចំឡើងចំនួន ៣លើកមកហើយ ក្នុងនោះ លើកទី១ ឆ្នាំ២០០១ នៅព្រែកកំពឹស លើកទី២ ឆ្នាំ២០០៣ នៅសួនច្បារទន្លេបាសាក់ ក្រុងតាខ្មៅ និងលើកទី៣ ឆ្នាំ២០០៦ នៅខេត្តកំពត ហើយនេះជាលើកទី៤ ក្នុងវិញ្ញាសារដដែលនេះ សំដៅលើកកម្ពស់គុណផលរបស់កីឡាករកម្ពុជា ដើម្បីស្វែងរកកីឡាករឆ្នើមតំណាងកម្ពុជា ត្រៀមប្រកួតលក្ខណៈអន្តរជាតិ៕

07-05-2017 (1) 07-05-2017 (2) 07-05-2017 (3) 07-05-2017 (4)