ព្រឹកថ្ងៃទី២៥ ខែមីនា នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តជ្រៃមាសសាគរ ហៅវត្តថ្មី ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី២៥ ខែមីនា នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តជ្រៃមាសសាគរ ហៅវត្តថ្មី ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកដំបង លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សា/គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក មេឃុំ បុគ្គលិកមណ្ឌលសុខភាព និងប្រជាពលរដ្ឋ សរុប ២៥០០នាក់។
សូមបញ្ជាក់ថា សមិទ្ធផលដែល កាត់ខ្សែបូរដាក់ឲ្យប្រើនៅពេលនេះ រួមមាន៖
១. ជួសជុលហោត្រៃមានទំហំ ១៣ ម x ១២ ម ទឹកប្រាក់ ១៨ ៣៥០ ដុល្លារ
២. កុដិ(ខាងត្បូង) ទំហំ ៨ មx ១២ ម ទឹកប្រាក់ ១៥ ២៥៧ ដុល្លារ
៣. ខ្លោងទ្វារវត្តចំនួន១ ទឹកប្រាក់ ៨ ២០០ ដុល្លារ
៤. របងវត្តប្រវែង ១០០ ម៉ែត្រ ទឹកប្រាក់ ៣ ២៥០ ដុល្លារ
៥. បង្គោលភ្លើងក្នុងវត្តសម្រាប់បំភ្លឺចំនួន ៦៤ ដើមទឹកប្រាក់ ៧ ២០០ ដុល្លារ
៦. កសាងកុដិ(ខាងជើង)មានទំហំ ៩មx ៧ម ទឹកប្រាក់ ៤៤ ៤១០ ដុល្លារ
៧. សាលាវិប្បសនា ទំហំ ៦មx ១២ម ទឹកប្រាក់ ១៨ ៥០០ ដុល្លារ
៨.ចាក់ខ្សាច់ក្រោមសាលា ៣៧សាឡង់ ទឹកប្រាក់ ៦ ៤៧៥ ដុល្លារ
៩.ចាក់សាបក្នុងទីធ្លាវត្ត ទឹកប្រាក់ ៨ ៥០០ ដុល្លារ
សរុបថវិកានៃការសាងសង់១៣០ ១៤២ ដុល្លារ នៅជំពាក់១១ ៨៨៩ ដុល្លារ។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់ ៖
-ប្រជាពលរដ្ឋ ប្រជាការពារ និងកងកម្លាំងទាំងបី សរុបចំនួន ២ ៣៦០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល ។
-ប្រគេនទេយ្យវត្ថុ និងបច្ច័យជូនព្រះសង្ឃ គង់លើវេទិកាចំនួន ០៧ អង្គ ក្នុងមួយអង្គទទួលបានបច្ច័យចំនួន ៥ ម៉ឺនរៀល ។
-ប្រគេនទេយ្យវត្ថុ និងបច្ច័យដល់វត្តចំនួន ១១ ៨៨៩ ដុល្លារ ។
-ឧបត្ថម្ភល្ខោនចំនួន ២យប់ អស់ថវិកាចំនួន ២៦០០ដុល្លារ៕

WhatsApp Image 2017-03-25 at 3.29.32 PM WhatsApp Image 2017-03-25 at 3.29.39 PM WhatsApp Image 2017-03-25 at 3.29.46 PM WhatsApp Image 2017-03-25 at 3.29.53 PM WhatsApp Image 2017-03-25 at 3.30.03 PM WhatsApp Image 2017-03-25 at 3.30.10 PM WhatsApp Image 2017-03-25 at 3.30.17 PM WhatsApp Image 2017-03-25 at 3.30.30 PM WhatsApp Image 2017-03-25 at 3.30.36 PM WhatsApp Image 2017-03-25 at 3.30.42 PM