នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលនៃគណៈអភិបាលខេត្កណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ៥១ ប្រវែង ៣៧.៩៥ គីឡូម៉ែត្រ ចាប់ពីឧត្តុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតី សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិថ្មគោល ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។