នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ នៅស្រុកកណ្តាលស្ទឹង បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកករដ្ឋានសងសង់អាគារស្នាក់នៅនិងទីចាត់ការមជ្ឈមណ្ឌលទទួលថែទាំនិងព្យាបាលជនវិបល្លាស្មារតី” ជនកលចិក” ក្រោមអធិបតីភាព ឯកឧត្តម វង សូត្ររដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីរាជការស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៧០០នាក់។
ក្នុងឱកាសនេះដែរ គណៈអធិបតីបានឧបត្ថម្ភ៖
+ប្រជាពលរដ្ឋចំនួន ៤០០ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូ ទឺកស៊ីអ៉ីវ ១ យួរ មី ១ កេស និងថវិកា ៤ ម៉ុនរៀល។
+ សិស្សានុសិស្សចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន ប៊ិច ១ ដើម សៀវភៅ ១ក្បាល និថវិកា ៥ពាន់រៀល។
+ បូរីកុមារមិត្តភាព កម្ពុជា បារាំង ហុងគ្រី នូវថវិកា ៥០ ម៉ឺនរៀល។
នៅស្រុកកណ្តាលស្ទឹង បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកករដ្ឋានសងសង់អាគារស្នាក់នៅនិងទីចាត់ការមជ្ឈមណ្ឌលទទួលថែទាំនិងព្យាបាលជនវិបល្លាស្មារតី" ជនកលចិក"
