ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភបាលខេត្តកណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យល្ខោនខ្មែរ​ និងប្រកួតកីឡាយុវជននៅលើទឹកដីត្យូងពេជ្រ​ នៅភូមិវិហារសួគ៌​ ឃុំវិហារសួគ៌​។


នាព្រឹកថ្ងៃទី​ ១០​ ខែ​ មីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភបាលខេត្តកណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យល្ខោនខ្មែរ​ និងប្រកួតកីឡាយុវជននៅលើទឹកដីត្យូងពេជ្រ​ នៅភូមិវិហារសួគ៌​ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួម​មាន៖​ ឯកឧត្តម​ លោកជំទាវ​ មាជិកក្រុមប្រឹក្សាខេត្ត​​ អភិបាលរងខេត្ត​ ឯកឧត្តម​ លោកឧកញ៉ា​ប្រធានក្រុមហ៊ុន​ 7NG SKYLAND ប្រធានក្រុមហ៊ុនក្នុងតំបន់អភិវឌ្ឍន៍វិហារសួគ៌ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ មន្ត្រីសាលាស្រុក​ សិស្សានុសិស្ស​ សិស្សកាយរឹទ្ធ​ កាកបាទក្រហម​ យុវជនសហភាពសហព័ន្ធស្រុក​ ក្រុមចលនាយុវជនកម្ពុជា​ ១៥៧​ សាខាខេត្តកណ្តាល​ យាយជី​ តាជី​ ក្រុមកីឡាករ​ កីឡាការិនី​ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ១២៨០​ នាក់។​
ក្នុងឱកាសនេះដែរ ឯកឧត្តមមានមតិផ្តាំផ្ញើមួយចំនួន៖
+​ កោតសរសើរពីការអភិវឌ្ឍរីកចម្រើនទាំងផ្នែករឹង​ និងផ្នែកទន់របស់ខេត្តកណ្តាល​និយាយជារួម​ និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកខ្សាច់កណ្តាល​ និយាយដោយឡែក​ ជាពិសេសការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងនៅក្នុងតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុន​ 7NG SKYLAND ក្នុងឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ដែលកំពុងផ្តល់ការងារជូនប្រជាពលរដ្ឋបានប្រមាណ​ ២០​ ០០០​ នាក់។​
+​ ឯកឧត្តម​ ក៏យកវេទិកានាឱកាសនោះ​ អំពាវនាវដល់យុវជន​ និងប្រជាពលរដ្ឋចូលរួមលេងកីឡាអោយបានគ្រប់ៗគ្នា​ និងជៀសវាងអោយឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខនានា​ ដែលសង្គមមិនអោយតម្លៃ។​

10-03-2017 (1)10-03-2017 (2)10-03-2017 (6)10-03-2017 (4)  10-03-2017 (3)  10-03-2017 (5)