-ស្រុកកណ្តាលស្ទឹង : ឯឧ ហ៊ីង ប៊ុនហៀង ប្រធានគណៈព/រស្រុក, លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារស្ត្រីទូទាំងស្រុក ក្នុងឱកាសខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅបញ្ជាការដ្ឋានកងអង្គរក្ស ទួលក្រសាំង មានអ្នកចូលរួមសរុប ៦៤១នាក់។ ក្នុងឱកាសនោះ ឯឧ និងលោកជំទាវ បានមានប្រសាសន៍សំណេះសំណាល ដោយផ្តោតលើតួនាទី ភារកិច្ចរបស់ស្ត្រី ក្នុងការអភិវឌ្ឍ-លើកទឹកចិត្តដល់ស្ត្រីឱ្យចូលរួមគ្រប់សកម្មភាពនានារបស់សង្គម-ការអភិវឌ្ឍន៍របស់សង្គមជាតិ ពិសេសការការលើកស្ទួយសិទ្ធិសេរីភាពរបស់នារី ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ គណៈអធិបតីបានឧបត្ថម្ភថវិកាដល់ក្រុមការងារស្ត្រីស្រុក ដើម្បីទុកបំរើសកម្មភាពក្នុងមូលដ្ឋាន ២លានរៀល, ថ្លៃជួលរថយន្ត ៣.៨០០.០០០៛, ក្រុមការងារស្ត្រីចូលរួម ម្នាក់ៗ សារុង១ អាវ១ មួក១ ថវិកា ៤ម៉ឺនរៀល(ក្នុងនោះដែរ លោកជំទាវ បានឧបត្ថម្ភបន្ថែមម្នាក់ៗសំពត់ស៊ឹង១) និងបានរៀបចំអាហារសាមគ្គីជូនផងដែរ។
ិ