ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៧ ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី២ កំណាត់ទី២ ពីទឹកថ្លា(មហាវិថីសហព័ន្ធរុស្សី) ទៅព្រែកហូរក្រុងតាខ្មៅ ផ្លូវជាតិលេខ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេច បានឧបត្ថម្ភ ៖
*យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម ៤០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល ។
*សាលាខ័ណ្ឌដង្កោ ខ័ណ្ឌមានជ័យ និងសាលាក្រុងតាខ្មៅ ព្រមទាំងតន្ត្រីសម័យ ១អង្គភាព
លានរៀល ។