ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៧ នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំមីទ្ទិញអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ«ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី តំណាងរាស្ត្រ និង ជាប្រធានគណ:ចលនាស្រ្តីរបស់គណៈកម្មាធិការកណ្តាល ចុះជួយខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាក្រុងតាខ្មៅ, អភិបាលក្រុង ស្រុក មន្រ្តីរាជការ អ្នកគ្រូ គរុសិស្ស សរុបចំនួន ២.០៧៣នាក់។