ម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតីយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតីយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដោយមានព្រះរាជវត្តមាន និងវត្តមានចូលរួមពីសំណាក់សម្តេចសង្ឃរាជទាំងពីរគណៈ, មន្ត្រីព្រះសង្ឃ, សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ, ក្រុមប្រឹក្សា /គណៈអភិបាលខេត្ត, មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ៥.០០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន ៣០០អង្គ។
សូមបញ្ចាក់ថា មុននឹងចូលរួមក្នុងពិធីខាងលើ សម្តេចវិបុលសេនាភក្តី បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការវត្ត យាយជី តាជី ដោយសម្តេចបានប្រគេនថវិកា ១.០០០$ សម្រាប់ជួយព្យាបាលព្រះចៅអធិការវត្តធម្មត្រ័យ ដែលអាពាធ ព្រមទាំងឧបត្ថម្ភតាជី យាជី កងកម្លាំងសរុប ១០០នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល។ សរុបថវិកាឧបត្ថម្ភ ៖ ១.០០០$ និង ២លានរៀល។

WhatsApp Image 2017-02-11 at 4.34.55 PM WhatsApp Image 2017-02-11 at 4.34.57 PM WhatsApp Image 2017-02-11 at 4.35.05 PM WhatsApp Image 2017-02-11 at 4.35.07 PM WhatsApp Image 2017-02-11 at 4.35.11 PM WhatsApp Image 2017-02-11 at 4.35.13 PM