បេីអត់ សម រង្សី តេីប្រទេសកម្ពុជា ទៅជាយ៉ាងណា ?
តាមការសង្កេតលេីប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជា យេីងពិនិត្យឃេីញ ដូចតទៅនេះ ះ
– នៅពេលប្រទេសជាតិស្ថិតនៅក្រោមការដឹកនាំរបស់ព្រះករុណា ព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋចន្លោះឆ្នាំ ១៩៥៥ដល់១៩៧០ប្រទេសកម្ពុជា មានសន្តិភាពល្អចាត់ទុកជាកោះសន្តិភាពនៅតំបន់អាសុីអាគ្នេយ៏ សេដ្ឋកិច្ចមានការរីកចំេរីនគួរកត់សំគាល់ សមិទ្ធផលសង្គមជាតិផុសទ្បេីព្រោងព្រាតដូចផ្សិត ទោះបីនៅពេលនោះ សម សារី ជនក្បត់ជាតិធ្វេីសកម្មភាពរារាំងតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ។ កម្លាំងមហាសាមគ្គីជាតិក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា នៅតែបោះជំហានទៅមុខជានិច្ច ។ បេីកុំតែមានរដ្ឋប្រហារខុសច្បាប់របស់លោក លន់ ណុលទម្លាក់ព្រះអង្គចេញពីតំណែង មិនដឹងប្រទេសកម្ពុជា រីកចំរេីនថ្កុំថ្កេីងយ៉ាងណាទេ ។
– នៅពេលប្រទេសជាតិ ធ្លាក់ចូលក្នុងភ្នក់ភ្លេីងសង្គ្រាម ពីឆ្នាំ១៩៧០ ដល់១៩៧៥ មិនមានមុខសម រង្សី ចូលរួមក្នុងឆាកនយោបាយ ប្ញុ សេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសទេ គឺរស់នៅសម្ងំសុខនៅស្រុកបារាំង ឯណោះ ។
– នៅពេលប្រទេសជាតិធ្លាក់ក្រោមរបបប្រល័យពូជសាសន៏ប៉ុល ពត សម រង្សី មិនបានរងទុក្ខវេទនាដូចប្រជាជនកម្ពុជា ទូទៅទេ សម្ងំនៅស្រុកបារាំងឯណោះ ។
– នៅពេលរបបប្រល័យពូជសាសន៏ ត្រូវបានផ្តួលរំលំ នាថ្ងៃ៧មករា១៩៧៩ ស្រាប់លេចមុខ សម រង្សី មកចូលរួមក្នុងចលនាប្រឆាំងការរស់ទ្បេីងវិញរបស់ប្រជាជនកម្ពុជា ប្រឆាំងផែនការ ក៥ ដែលជាផែនការទប់ស្កាត់ការវិលត្រទ្បប់នៃរបបប្រល័យពូជសាសន៏ កុំឲ្យវាមកកាប់សម្លាប់ប្រជាជនជាថ្មីទៀត ដេីម្បីប្រជាជនកម្ឋុជាមានឱកាសស្វែងរកសន្តិភាព ស្តារនិងកសាងប្រទេសទ្បេីងវិញ។
-សម រង្សី គ្មានចំណែកក្នុងការធ្វេីឲ្យសំរេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣តុលា១៩៩២១ នោះទេ ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ស្រាប់តែ ឃេីញមុខ សម រង្សីមានមុខបានធ្វេីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញវត្ថុ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី១ កូតា ហ៊្វុនសុីនបិុច ។ ក្នុងតួនាទីជារដ្ឋមន្ត្រីសេដ្ឋកិច្ច ហិរញវត្ថុ សម រង្សី ធ្វេីការខ្វះវិន័យបានឃុបឃិតគ្នាលក់ទ្រព្យសម្បត្តិរដ្ឋ លក់ឈេី ប្រព្រឹត្តអំពេីពុរលួយដល់ឆ្អឹង ដែលជាបាតុភាពអសកម្មធ្ងន់ធ្ងរ តម្រូវឲ្យប្រមុខរាជរដ្ឋាភិបាលដកចេញពីតំណែង នាឆ្នាំ១៩៩៤។
– ដេីម្បីស្តារមុខមាត់ សម រង្សី បានមកបង្កេីតគណៈបក្សជាតិខ្មែរ ភ្លាម ក្នុងគោលបំណងសងសឹក ។ ក្នុងសកម្មភាពប្កួតប្រជែងនយោបាយ ដោយខ្លាចបាត់គណៈបក្ស ក៏សម រង្សី បានផ្លាស់ប្តរឈ្មោះគណៈបក្សដាក់ឈ្មោះខ្លួនឯងផ្ទាល់តែម្តង ។
-ក្នុងសកម្មភាពប្រឆាំង សម រង្សី គិតតែប្រឆាំង ប្រឆាំង ក្នុងន័យ ដុតឲ្យ ខ្លោច រោចឲ្យឆៅ អនុវត្តវប្បធ៌មលាបព៌ណ មួលបង្កាច់ ប្រឌិតរឿង ចាក់ចុច ឆ្កេីះឆ្កៀល ដឹកនាំធ្វេីបាតុកម្ម បង្កភាពអនាធិបតេយ្យក្នុងសង្គម រហូតប៉ុនប៉ងចង់ដឹកនាំធ្វេីបដិវត្តន៏ព៌ណទៀត ប្រព្រឹត្តអំពេីល្មេីសច្បាប់ជាប់ពិរទ្ធជាទណ្ឌិត ភ័យខ្លួនរត់គេចខ្លួនទៅរស់នៅក្រៅប្រទេស ហេីយស្រែកអំពាវនាវបរទេសឲ្យគាបសង្កត់ប្រទេសខ្លួនឯង ផ្តាច់ជំនួយ ប្ញមិនឲ្យវិនិយោគ ទុកឲ្យប្រជាអត់ការធ្វេីអាលនឹងដាក់កំហុសមកលេីរាជរដ្ឋាភបាល ។ ដោយមិនដេីរតាមគន្លងលទ្ធិប្រជាធិបតេយ្យ សម រង្សី ប្រឆាំងបែបអនាធិបតេយ្យជារៀងរហូត មិនកែចរឹតទាល់តែសោះ រហូតលង់ខ្លួនទៅក្នុងផ្លូវច្បាប់ ហេីយនិយាយបរិហារថារាជរដ្ឋាភិបាលគាបសង្កត់ខ្លួន បំភាន់មតិសាធារណៈជាតិ អន្តរជាតិ រត់ទៅក្រាបលូនចំពោះមុខបរទេស ដេីរតួខ្លួនជាជនរងគ្រោះធ្វេីឲ្យគេអាណិត ។
-ឥទ្បូវ ដោយសារទង្វេីរបស់ខ្លួន សម រង្សី នឹងត្រូវបញ្ចប់ជីវិតនយោបាយខ្លួនឯងផ្ទាល់ ហេីយស្រែកថា បេីអត់ពីខ្លួនម្នាក់ទៅ មិនបានប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ នោះកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតមិនមានតម្លាភាព មិនតុល្យភាព មិនសេរី មិនយុត្តិធ៌ម មិនត្រឹមត្រូវ បែរជានិយាយលេីកខ្លួនថា សម្តេចតេជោ ខ្លាចសម រង្សី បានជាមិនឲ្យសម រង្សី ចូលមកក្នុងប្រទេសប្រកួតប្រជែងការបោះឆ្នោត ។
– យេីងទាំងអស់គ្នារង់ចំាមេីល នាពេលខាងមុខឆាប់ៗនេះ នៅពេលច្បាប់ស្តីពីគណៈបក្នយោបាយ ត្រូវបានធ្វេីវិសោធនកម្មរួច សម រង្សីនឹងត្រូវបាត់បង់តំណែងជាប្រធានគណៈបក្សសាង្គ្រោះជាតិ តេីនៅពេលនោះ ប្រជាជនកម្ពុជារស់បាន ប្ញុ មិនបាន ? ហេីយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាចប្រព្រឹត្តទៅបាន ប្ញុមិនបាន ? ហេីយការបោះឆ្នោតតំណាងរាស្ត្រ
ឆ្នាំ ២០១៨ អាចប្រព្រឹត្តទៅបាន ប្ញុ មិនបាន ?
– ប្រទេសកម្ពុជា ប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ សព្វថ្ងៃមានគណៈបក្សជាង ៦០ គណៈបក្ស ។ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខ យ៉ាងហោចណាស់ក៏មានគណៈបក្សលេីសពីមួយដែរនឹងចូលប្រកួតប្រជែង មាន ២ ៣ ៤… ក៏ នៅតែពហុបក្សដដែល មិនចាំបាច់មានគណៈបក្សសម រង្សីឯណា ? ត្រូវចងចាំថា សម រង្សីគ្រាន់តែជាកោសិកាដ៏តូចមួយនៅក្នុងសង្គមកម្ពុជាប៉ុណ្ណោះ អត់ពី សម រង្សី តាំងពីដេីមមក ម្តេចគេទាំងអស់គ្នាអាចរស់បាន និងរីកចំរេីនបាន? កុំមោទនភាពបុគ្គលខ្លាំងពេក ក្រែងដូចពាក្យចាស់ថា កប់ពពក ជ្រកអាចម៏ ជន្លេន ។
បុគ្គល សម រង្សី មិនអាចយក ប្រជាជនកម្ពុជាទូទាំងប្រទេសធ្វេី