ឯឧ សុខ ឥសាន្ត៖ កោះត្រល់ កោះត្រល់ កោះត្រល់ !!!


Sok-Esan-30-1-2017-3
 
 
ឯឧ សុខ ឥសាន្ត៖ កោះត្រល់ កោះត្រល់ កោះត្រល់ !!!
កោះត្រល់ ជាកោះមួយធំ របស់កម្ពុជា តាំងពីមុនឆ្នាំ ១៩៣៩ ដែលមានចម្ងាយ តែ ១៥ គម ពីឆ្នេរខេត្តកំពត តែមានចម្ងាយ ៤៥ គម ពីឆ្នេរខត្តហាទៀង ប្រទេសវៀតណាម ។ ស្ថិតនៅក្រោមនឹមអាណានិគមបារាំង នៅឆ្នាំ ១៩៣៩ បារាំងបានសំរេចផ្ទេរការគ្រប់គហរងកោះត្រល់ពីកម្ពុជា ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកូសាំងសុីន ដោយ អត្តនោម័តរបស់អគ្គទេសាភិបាលបារាំងឈ្នោះ ប្រេវីយេ ដោយគ្មានការតវ៉ា ។ នៅឆ្នាំ ១៩៤៩ គឺ១០ ឆ្នាំក្រោយមក បារាំងបានប្រគល់ដែនដីកូសាំងសុីនមកឲ្យ ស្តេច បាវ ដាយ នៃប្រទេស អាណ្ណាម ក៏រួមមានកោះត្រល់នេះដែរ។ គ្មសនការតវ៉ាពីរាជរដ្ឋាភិបាលខ្មែរពេលនោះទេ ។ នៅពេល សម្តេចព្រះ នរោត្តម សីហនុ ទាមទារ ឯករាជ្យ ពីបារាំង ក៏ មិនបានទាមទារកោះត្រល់ដែរ ក្នុងក្រទ្បាផ្ទៃប្រទេសកម្ពុជា ១៨១០៣៥ គម២ មិនមានកោះត្រល់ទេ។ រហូតមកដល់សម័យខ្មែរក្រហមគ្រប់គ្រង ក៏ខ្មែរក្រហមចង់វាយយកកោះត្រល់មកវិញដែរ តែមិនអាចទៅរួច ទីបំផុតមហិច្ឆតាចង់បានកោះត្រល់របស់ខ្មែរក្រហម បានត្រឹមទទួលស្គាល់កោះត្រល៉ជារបស់វៀតណាម ។ ក្នុងនាមជាជនជាតិ ខ្មែរ យេីងពិតជាមានការសោកស្តាយនូវការបាត់បង់កោះត្រល់ តែធ្វេីដូចម្តេច បេីនេះវាជាផលវិបាកនៃប្រវត្តិសាស្ត្រ បានត្រឹមសោកស្តាយប៉ុណ្ណោះ ។ ជនដែលខំស្រែកដាក់កំហុសមកលេីរាជរដ្ឋាភិបាលសព្វថ្ងៃ វាគ្រាន់តែជាការឃោសនានយោបាយ ធ្វេីឲ្យខ្មែរបែកបាក់និងកាន់តែឈឺចាប់ប៉ុណ្ណោះ កុំនិយាយថាខ្លួនស្នេហាជាតិលេីសគេលេីសឯងនោះ វាមិនផេះទេ ល្មបឈប់ស្រែកទៅ ។