អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របប នយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស ហើយការបោះឆ្នោតអនុវត្តតាមប្រព័ន្ធសមាមាត្រ គណបក្សនយោបាយ គឺជាតួឯកសំខាន់ សំរាប់ឲ្យប្រជាពលរដ្ឋ បោះឆ្នោតជ្រើសរើស។
ឯកឧត្តម បានបន្តថា ឆ្ពោះទៅរកជ័យជំនះក្នុងការបោះឆ្នោត គណបក្សនយោបាយនីមួយៗ បានខិតខំកសាងនិងពង្រឹងឧត្តមភាពរបស់ខ្លួន តាមរយៈកសាងកម្មវិធីនយោបាយ និងស្នាដៃរបស់ខ្លួនផ្ទាល់។ ប៉ុន្តែទន្ទឹមនឹងនេះគណបក្សនីមួយៗ ក៏ខិតខំតាមដានសង្កេតមើលចំណុចន្សោយ ចំណុចអវិជ្ជមានរបស់ដៃគូប្រកួតប្រជែង ដើម្បីដណ្តើមយកប្រៀបលើដៃគូ។ បញ្ហានេះបានក្លាយទៅជាវប្បធម៌នយោបាយទៅហើយ ទោះបីនៅបណ្តាប្រទេសលើសកលលោក ក៏មានករណីដូចគ្នានេះដែរ។
ឯកឧត្តម បានបញ្ជាក់ថា បញ្ហាគួរកត់សំគាល់គឺ គណបក្សនីមួយៗខិតខំបំបែកបំបាក់ដៃគូប្រកួតប្រជែង គ្មានគណបក្សប្រកួតប្រជែងណាចង់ឲ្យដៃគូខ្លាំងរឹងមាំទ្បើយ។ នេះគឺជាក្រឹត្យក្រមធម្មជាតិសត្យានុម័ត តែងតែកើតទ្បើងនៅគ្រប់សង្គមមនុស្ស។ ប៉ុន្តែបញ្ហាស្ថិតនៅលើកត្តាអត្តនោម័តរបស់គណបក្សនីមួយៗជាកត្តាកំណត់ស្លាប់រស់ ឯកត្តាខាងក្រៅគ្រាន់តែជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ បើសិនជាមានគណបក្សណាមួយត្រូវបែកបាក់រង្គោះរង្គើ ត្រូវតែបន្ទោសខ្លួនឯង មិនត្រូវដាក់កំហុសលើអ្នកដទៃទេ។ ត្រូវចងចាំថា មកពីខ្លួនឯងខ្សោយហើយ ទើបបានជាចុះខ្សោយ រង្គោះរង្គើនិងបែកបាក់។ ការចោទប្រកាន់លើគេដទៃ វាគ្រាន់តែជាការបិទបាំងភាពកម្សោយនៃការគ្រប់គ្រង និងការដឹកនាំរបស់ខ្លួនតែប៉ុណ្ណោះ ហេតុអីមិនទទួលស្គាល់ផង ?