ឯកឧត្តម ផៃ ស៊ីផាន៖ លោក ឌិត ពុទ្ឋី នឹងដាក់ពាក្យចូលCPPដោយចិត្តមិនមែនបង្ខំ


Phay-Siphan-17-6-2016

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ច្រានចោល ចំពោះការការចោទប្រកាន់ថា លោកឌិត ពុទ្ឋី លាលែងពីបក្សប្រឆាំង ដោយមានការគំរាមគំហែង ពីបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា នេះជាដំណាក់កាលដំបូង ដែលលោក ឌិត ពុទ្ឋី ដាក់ពាក្យលាលែង ពីបក្សសង្គ្រោះជាតិ ហើយពេលវេលាមួយសមហេតុផល លោកនឹងដាក់ពាក្យចូលមកCPP ដោយគ្មានការបង្ខំនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ បក្សប្រជាជនកម្ពុជា សូមស្វាគមន៍ចំពោះការមកចូលរួមនេះ។
ឯកឧត្តម បញ្ជាក់ទៀតថា” នេះជាចលនាមួយឃើញថា ខាងCNRPមិនមានសកម្មភាព នៃជោគជ័យទេ ដូចនេះជាការសម្រេច ដើម្បីគាំទ្របក្សប្រជាជន ស្វែងរកសុភមង្គលជូនពលរដ្ឋតាមការអភិវឌ្ឍន៍។ ជាការងារច្បាស់លាស់ ដោយទទួលបានលេខ៣ ដែលកម្ពុជាទទួលបានសេដ្ឋកិច្ចជាង៧%។