ពិធីបើកសន្និបាតបូកសរុបការងារអប់រំ​ យុវជន​ និងកីឡា​ ខេត្តកណ្តាល​ ឆ្នាំសិក្សា​ ២០១៥​-២០១៦​ និងលើកទិសដៅឆ្នាំសិក្សា​ ២០១៦​-២០១៧​


នាព្រឹកថ្ងៃទី​ ២៣ខែមករា​ នេះ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ​ ហ៊ុន​ សែន​ ខេត្តកណ្តាល​ ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តរង​ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ​ យុវជន​ និងកីឡា​ ខេត្តកណ្តាល​ ឆ្នាំសិក្សា​ ២០១៥​-២០១៦​ និងលើកទិសដៅឆ្នាំសិក្សា​ ២០១៦​-២០១៧​ ។​ សមាសភាពអញ្ជើញចូលរួម​ មានលោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរ​ ជុំវិញខេត្ត​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំមន្ទីរអប់រំ​ ប្រតិភូអប់រំក្រុង​ ស្រុក​ និងភ្ញៀវកិត្តិយសជាតិ​ និងអន្តរជាតិ​ សរុបចំនួន​ ៤៤៨​នាក់។23-01-2017 (1) 23-01-2017 (2) 23-01-2017 (3)