ឯកឧត្តម សុខ ឥសាន៖ មានអ្នកមាត់ដាច លើកឡើងថា ការធ្វើឃាត លោក ជា វិជ្ជា គឺជាការឃាដបំបិទមាត់ទៅ ដោយសារមានការជាប់សន្យាជាមួយបក្សប្រឆាំង


Sok-Esan-5-9-2016

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គេនៅចាំបានថា កាលពីថ្ងៃទី ២២ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ជាប្រធានសហជីពមួយ ត្រូវបានឃាតករ ដៃឆៅបាញ់សម្កាប់យ៉ាងព្រៃផ្សៃ នៅជាប់របងខាងលិចវត្តលង្កា រាជធានីភ្នំពេញ ។ ដោយសារសភាពការណ៏នយោបាយនាពេលនោះ មានការស្មុគ្រស្មាញ ធ្វើឲ្យសមត្ថកិច្ចជំនាញពិបាកស្រាវជ្រាវ ។ គួររំលឹកពីសភាពការណ៏ពេលនោះ តើមានអ្វីកើតទ្បើងគួរកត់សំគាល់ ? នៅឆ្នាំ ១៩៩៨ មេបក្សប្រឆាំងមួយ ត្រូវបានគេនិយាយថា បានសន្យាជាមួយ លោ ជា វិជ្ជា ថា ឲ្យខំដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតទៅ គេនឹងឲ្យឈរឈ្មោះជាបេក្ខជនសំរាប់បោះឆ្នោតឆ្នាំ ២០០៣។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា បន្ទាប់ពីពីការបោះឆ្នោត គេសង្កេតឃើញ លោក ជា វិជ្ជា ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការដឹកនាំធ្វើបាតុកម្ម ប្រឆាំងនឹងគណបក្សកាន់អំណាចមានលក្ខណៈស្រួចស្រាវមែនទែន ។ ប៉ន្តែ នៅពេល រាជរដ្ឋាភិបាល អាណត្តិទី ២ ត្រូវបានបង្កើតទ្បើងមក បាតុកម្មត្រូវស្ងប់ស្ងាត់ ។
ឯកឧត្តម បានបន្តថា លុះមកដល់ ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៣ គេមិនឃើញមានឈ្មោះ លោក ជា វិជ្ជា ជាបេក្ខជនរបស់ គណបក្សមួយនោះទេ ។ ដោយសារហេតុនេះ បានជាគេមិនឃើញលោក ជា វិជ្ជា ធ្វើសកម្មភាពដឹកនាំបាតុកម្មដូចមុនទៀតទេ ប្រហែលមកពីអន់លើគណបក្សប្រឆាំងមួយនោះបំភ្លេចពាក្យសន្យា បែបបោកប្រាស់ ។ អ្នកមាត់ដាចម្នាក់ បានបង្ហើបឲ្យដឹងថា ប្រហែលជាខ្លាចបែកការណ៏ពីរឿងសម្ងាត់ផ្សេងៗហើយបានជា លោក ជា វិជ្ជា ត្រូវធ្វើឃាដបំបិទមាត់ទៅ ។ នេះគ្រាន់តែជាការយល់ឃើញព្រាលៗ ពីអ្នកសង្ស័យមួយចំនួនតែប៉ុណ្ណោះ បើនិយាយថាសង្ស័យលើអ្នកកាន់អំណាច មិនអាចធ្វើរឿងដែលដាក់បន្ទុកមកលើខ្លួនឯងនោះទេ ។ តើជន និង គណបក្សណា ដែលផ្តើមគំនិត ប្ញុនៅពីក្រោយខ្នង នៃអំពើឃាដកម្មលើលោក ជា វិជ្ជា ? ស្នើសមត្ថកិច្ចបន្តស្រាវជ្រាវតាមការគួរចុះ ។