នៅស្រុកមុខកំពូល នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តមជ្ឈឹមសារារាម ហៅវត្តជ្រឹង នៅឃុំរកាកោងទី១ ដោយមានការអញ្ជើញចូលរួមពី ឯឧ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង ,ក្រុមការងារ គណ:ព/រ ស្រុក-ឃុំ, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត-មន្ត្រីរាជការស្រុក-ឃុំ កងកម្លាំងទាំងបី , យុវជនកាយរិទ្ធិ/កាកបាទក្រហម ុប្រជាការពារ លោកគ្រូ. អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ២.០០០នាក់ ៕
សមិទ្ធផលក្នុងវត្ត រួមមាន ៖
* ចាក់សាបបេតុងឆ្អឺងឫស្សី ១៥.៦០០ម៉ែត្រការ៉េ គិតជាថវិកា ២២១.២៥៥$ ។
* បង់ថ្មម៉ាប ៩៥ឈុត គិតជាថវិកា ២៣.៧៥០$ ។
* សាលាទទួលភ្ញៀវ១ខ្នង ធ្វើពីឥដ្ឋប្រក់សង្កសី ៦២,៨០មx១០,៨០ម គិតជាថវិកា ៩.៦៧១$ ។
* ដងទង់ជុំវិញព្រះវិហារ គិតជាថវិកា ១.៨៦០$ ។
* រោងទូក ង ៥៨ម x ៧ម គិតជាថវិកា ១៥.២៧០$ ។
* បង្គោលភ្លើង ១៥២ដើម + អំពូល +ខ្សែ គិតជាថវិកា ១៨.០២៦$