ថ្ងៃទី 8 ខែមករា ឆ្នាំ2015 គណបក្សស្រុកកៀនស្វាយ បានរៀបចំសន្និបាតគណ:កម្មាធិការគណបក្សឃុំដី់ឥ្ឋ ជាគំរូដល់ឃុំដទៃទៀត ក្នុងស្រុកដកស្រង់បទពិសោធន៍ ក្រោមអធិបតីភាព គណ:អធិបតីកិត្តិយស ៖ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធិ អនុប្រធានទី១ គណ:ពង្រឹងស្រុក និងជាប្រធានគណ:ព/រឃុំដីឥដ្ឋ ភូមិធំ និងគគីរ ,លោក អ៊ូ ឈាង ប្រធានគណបក្សស្រុក , លោក សោម សុិន អនុប្រធានប្រចាំការគណបក្សស្រុក ។ ដោយឡែក គណ:អធិបតីដឹកនាំអង្គគសន្និបាត រួមមាន លោក ស៊ុត តូ ប្រធានគណបក្សឃុំ និងអនុប្រធានគណបក្សឃុំ ២រូបទៀត ដែលមានសមាជិកសន្និបាត សរុប ៩៦៨នាក់ ។ អង្គសន្និបាត បាន និងកំពុងប្រព្រិត្តឹទៅ នាព្រឹកថ្ងៃ ៨មករា នេះ នៅចំណុចដីអតីតរោងចក្រ អារឈើកាសូទីម ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។