នៅស្រុកស្អាង. ថ្ងៃទី៨ មករានេះ គណបក្សឃុំទឹកវិល បានប្រារព្ធសន្និបាតគណៈកម្មាធិការគណបក្សឃុំ ក្រោមអធិបតីភាព ឯកឧត្តម ព្រំ សុភមង្គម ប្រធានគណៈគណៈពង្រឹងឃំុ និងលោក ញឹម វណ្ណឌិន ប្រធានគណបក្សស្រុក ( នៅស្នាក់ការគណបក្សឃំុ) ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារគណៈពង្រឹងឃុំ ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ សាខាបក្សភូមិ សាខាបក្សសាលា និងមណ្ឌលសុខាភាព ប៉ុស្តិ៍គនរបាលរដ្ឋបាលឃំុ ក្រុមការងារយុវជន ក្រុមការងារស្ត្រី ប្រធាន អនុប្រធានក្រុមបក្ស សរុបវត្តមាន ៦២២នាក់ ។