ឯកឧត្តម គឹម រិទ្ធីអភិបាលរងខេត្តកណ្តាល អញ្ជើញប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម…


ក្នុងឱកាសចូលរួមអបអរសាទរ ខួបលើកទី៣៧ថ្ងៃជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើត ទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ២០១៧ ឯកឧត្តម គឹម រិទ្ធីអភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកណ្តាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាទូទាំងប្រទេស បានអញ្ជើញប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរំលឹកខួបអនុស្សាវរីយ៏លើកទី ៣៨​ នៃទិវាជ័យជំនះ ៧មករា ហើយដែលពិធីនេះ រួមជាមួយ សមាជិក សមាជិកាក្រុមការងារយុវជន មន្រ្តីរាជការ ក្នុងខេត្តកណ្តាល ប្រមាណជាង ៥០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។ ហើយការមានថ្ងៃនេះ ក៏គឺដោយសារការ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែន ដែលនាំមកនូវសុខសន្តិភាព ពេញបរិបូរណ៍ រួមជាមួយការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នេះ «ថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស»។
ឯកឧត្តម គឹម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកណ្តាលបានលើកឡើងបន្តថា ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ គឺបាននាំអោយ ប្រទេសជាតិទាំងមូល ដែលគ្រប់បណ្តារហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គម រងការវិនាសហិនហោចដល់ឬសគល់ដោយសារភ្លើងសង្គ្រាមផង ពិសេសការបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត អោយរស់ឡើងវិញ និងបាននាំជិវិតរស់រានសារជាថ្មីជូនប្រជាជនកម្ពុជារាប់លាននាក់ អោយបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ហើយដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ន។ ទាំងនេះគឺដោយសារតែការលះបង់របស់សម្តេចហេង សំរិន សម្តេច ជាស៊ីម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រួមជាមួយ យុទ្ឋជន យុទ្ឋ នារីជាច្រើននាក់ទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការផ្តួលរលំរបប ប្រល័យពូជសាសន៍ ប៉ុលពត នា ថ្ងៃ៧មករា ហើយដែលយើងទាំងអស់គ្នាចងចាំ និងចាត់ទុកជាថ្ងៃកំណើតទី២ របស់ យើងហើយដែលទិវានេះត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តផងដែរ។

15826806_1678885955735085_129372136199631293_n 15871834_1678885925735088_8686871882691209124_n 15871909_1678885725735108_3313248754120104987_n 15873466_1678885862401761_8849698645387424998_n 15894785_1678885822401765_5331266888870332609_n 15940383_1678885792401768_8704573162705876546_n 15940776_1678886022401745_177043275928047892_n 15941435_1678885765735104_7093964416165869295_n