នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល រួមជាមួយមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ប្រមាណជាង ២៥០០ នាក់ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរយាងតាមរថភ្លើងរបស់ សម្តេចព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចជាប្រវត្ថិសាស្រ្តតាមរថភ្លើង ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ឆ្នាំ២០១៧។