នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរបក្សខេត្ត(គ១១) គណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្ត បានបើកកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី ប្រធានគណៈឃោសនាអប់រំ។ សរុបសមាសភាពចូលរួមចំនួន១៦ នាក់។ ដែលមានរបៀបវិរៈដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំរបស់ប្រធានអង្គប្រជុំ
២.ផ្សព្វផ្សាយឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួន នៃសភាពការណ៍ឃោសនាអប់រំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៦
៣.មតិចូលរួមរបស់សមាជិកអង្គប្រជុំ (ការបើកវគ្គអប់រំនយោបាយ, ការងារសតិអារម្មណ៍នៅតាមមូលដ្នាន, បញ្ហាប្រឈម, សំណូមពរ)
៤.ទិសដៅបន្ត
៥.មតិបិទអង្គប្រជុំរបស់ប្រធានអង្គប្រជុំ