ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៣អាណត្តិទី២ឆ្នាំ២០១៦នៅវត្តប្រជុំនទី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ក្រុមប្រឹក្សាក្រុង សង្កាត់ គណអភិបាលក្រុង កងកំលាំងទាំង3 និង ប្រជាជនក្រុងតាខ្មៅ សរុប ប្រមាណ៥៥០នាក់។