ខេត្តកណ្តាល ៖ ​ឯកឧត្តម​ ម៉ៅ​ ភិរុណ​ ប្រធានគណបក្សខេត្ត​ ​ ឯកឧត្តម​ នួន​ ផា​ អនុប្រធានគណបក្សខេត្ត​ រួមជាមួយ​ឯកឧត្តម​ លោកជំទាវ​ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត, ប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត


*ខេត្តកណ្តាល៖​ នាព្រឹកថ្ងៃសៅរ៍ ១រោច​ ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ ប្រធានគណបក្សខេត្ត​ ​ ឯកឧត្តម​ នួន​ ផា​ អនុប្រធានគណបក្សខេត្ត​ រួមជាមួយ​ឯកឧត្តម​ លោកជំទាវ​ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត, ប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត បាននាំយកទៀនវស្សា ​បច្ច័យ និង​ទេយ្យទាន ប្រគេនដល់វត្តចំនួន​ ៨​ ក្នុងក្រុងតាខ្មៅ​ (នៅវត្តប្រជុំនទី ហៅវត្តក្រពើហា)។