*ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត ឯកឧត្តម នួន ផា អនុប្រធានគណបក្សខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត, ប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់វត្តចំនួន ៨ ក្នុងក្រុងតាខ្មៅ (នៅវត្តប្រជុំនទី ហៅវត្តក្រពើហា)។