ខេត្តកណ្តាល ៖ គណបក្ស/គណៈពង្រឹងស្រុកកៀនស្វាយ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ឌុល គឿន អនុប្រធានទី១


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ២៧ កក្កដា នេះ គណបក្ស/គណៈពង្រឹងស្រុកកៀនស្វាយ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ឌុល គឿន អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងខេត្ត និងជាប្រធានគណៈពង្រឹងស្រុក (នៅទីតាំងដី អតីតរោងចក្រកាសូទីម ឃុំដីឥដ្ឋ ។
សមាសភាពអញ្ជើញចូលរួម ៖ ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈ ពង្រឹងស្រុក/ឃុំទាំង៨ ,គណៈអចិន្ត្រៃយ៍គណបក្សស្រុក ,មន្ត្រីគណបក្សស្រុក ឃុំ ភូមិ និងសមាជិកគណបក្ស សរុបវត្តមាន៦.២២៥នាក់ ដោយប្រើប្រាស់រថយន្ត តូច ធំ ១៥៩គ្រឿង រ៉ឺម៉ក ១៦គ្រឿង ម៉ូតូ ១.០១០ គ្រឿង មេក្រូ ២១គ្រឿង តន្ត្រីសម័យ ៥វង់ និងធុងបាស់ ១៥គ្រឿង ។
ក្រោយចប់ពិធី សមាជិកគណបក្ស ឃុំនីមួយៗ បានហែក្បួនឆ្ពោះទៅកាន់ឃុំរៀងៗខ្លួន ។