ខេត្តកណ្តាល ៖ គណបក្ស/គណៈពង្រឹងស្រុកកោះធំ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងស្រុក


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ គណបក្ស/គណៈពង្រឹងស្រុកកោះធំ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងស្រុក នៅកីឡដ្ឋានស្រុកកោះធំ ។
សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្ដម លោកជំទាវ ក្រុមការងារគណៈ ពង្រឹងស្រុក/ឃុំ ,គណៈអចិន្ត្រៃយ៍គណបក្សស្រុក ,មន្ត្រីគណបក្សស្រុក ឃុំ ភូមិនិងសមាជិកគណបក្សសរុប ១១.៦០០ នាក់ដោយប្រើប្រាស់ រថយន្ត ៣៧៤ គ្រឿង , ម៉ូតូ ៣៨០ គ្រឿង , កង់ ១៥៦ ,មេក្រូ ១៣០ , តន្ត្រីសម័យ ៣ វង់ , ឆៃយ៉ាំ ២ វង់។