ខេត្តកណ្តាល ៖ គណបក្ស/គណៈពង្រឹងស្រុកកណ្តាលស្ទឹង បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត និងការហែក្បួន ក្រោមអធិបតីភាព ឯកឧត្ត ម ប៉ែន សំអាត អនុប្រធានទី ១គណៈ ពង្រឹងស្រុក,


ខេត្តកណ្តាល ៖
ព្រឹក ថ្ងៃទី ២៧ ខែ កក្កដា នេះ គណបក្ស/គណៈពង្រឹងស្រុកកណ្តាលស្ទឹង បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត និងការហែក្បួន ក្រោមអធិបតីភាព ឯកឧត្ត ម ប៉ែន សំអាត អនុប្រធានទី ១គណៈ ពង្រឹងស្រុក,ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈពង្រឹងស្រុក តំណាង  ឯកឧត្តម ហ៊ីង  ប៊ុន ហៀង ប្រធានគណពង្រឹងស្រុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម  លោកជំទាវ ក្រុមការងារគណៈ ពង្រឹងស្រុក/ឃុំ (នៅស្នាក់ការគណបក្សស្រុក) និងមានសមាជិកចូលរួមសរុប ១ ៩៨១ នាក់ ប្រើប្រាស់រថយន្តតូច107គ្រឿង
,រថយន្តតុបតែងដឹកកម្លាំង១៨គ្រឿង,មេក្រូ១៨គ្រឿង,តន្ត្រី សម័យ១ វង់, ម៉ូតូ ៥៧៦ គ្រឿង,ទូរទ ស្សន៍ ២ គ្រឿង,ស្លាយ ១ គ្រឿង ។
ដោយឡែកនៅតាមបណ្តាឃុំទាំង ១៨ ក៏មានការប្រមូលផ្តុំជួបជុំសមាជិក ដើម្បីចូលរួមពិធី បិទយុទ្ធនាការ  នៅតាមស្នាក់ការគណបក្សឃុំសាមី ផងដែរ ដោយមានវត្តមានអ្នកចូលរួមក្នុងមួយឃុំចាប់ ពី ៥៥០នាក់ទៅ ១ ០០០នាក់តាមស្ថានភាពឃុំ ជាក់ស្តែង ដោយប្រើប្រាស់ស្លាយ ៦ គ្រឿង,ទូ រទស្សន៍ខ្នាតធំចំនួន ៣០គ្រឿង សរុបវត្តមាន ចូលរួមនៅតាមបណ្តាឃុំ ១២ ៤១៦ នាក់ រថ យន្ត ៤៤៣ គ្រឿង,ម៉ូតូ ៥ ៣២៣ គ្រឿង ។
បន្ទាប់ពីបានស្តាប់សារ របស់ សម្តេចតេជោ ប្រធានគណបក្ស រួចមក ក្បួនដង្ហែរបស់ថ្នាក់ស្រុក បានចាប់ផ្តើមហែចេញពីស្នាក់ការគណបក្សស្រុក ដោយបែងចែងជា ៤ មុខព្រួញ ឆ្ពោះទៅកាន់បណ្តាឃុំនីមួយៗ ហើយបន្ត ដំណើការហែក្បួនក្នុងឃុំរៀងៗខ្លួន តាមស្ថានភាពនិងពេលវេលាជាក់ស្តែង ។