ខេត្តកណ្តាល ៖ គណបក្ស/គណៈពង្រឹងស្រុកលើកដែក បានប្រារព្ធពិធីបិទ យុទ្ធនាការឃោសនាបោះឆ្នោត និង ដង្ហែក្បួនទូទាំងស្រុក ​ ក្រោមអធិបតីភាពលោកជំទាវ​ ឃួន​ សុដារី​ ប្រធានគណៈ ពង្រឹងស្រុក,


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ២៧ កក្កដា នេះ គណបក្ស/គណៈពង្រឹងស្រុកលើកដែក បានប្រារព្ធពិធីបិទ យុទ្ធនាការឃោសនាបោះឆ្នោត និង ដង្ហែក្បួនទូទាំងស្រុក ​ ក្រោមអធិបតីភាពលោកជំទាវ​ ឃួន​ សុដារី​ ប្រធានគណៈ ពង្រឹងស្រុក, ឯកឧត្តម ពិត​ ចំណាន​ អនុប្រធានទី១ និង ឯកឧត្តម​ ហេង​ រតនា​ អនុប្រធានទី​២​ គណៈពង្រឹងស្រុក​ (ប្រារព្ធនៅភូមិពាមរាំងលើ​ ឃុំពាមរាំង)។
បានអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន ៖ ឯកឧត្តម​ លោកជំទាវ ក្រុមការងារគណ:ពង្រឹងស្រុក ឃុំ ភូមិ ក្រុមការងារគណបក្សស្រុក ឃុំ​ ភូមិ ​ ដោយមាន វត្តមានអ្នកចូលរួម សរុប៣,៩៣៣នាក់ ស្រី​ ២,១១៥ នាក់ ប្រើប្រាស់រថយន្ត ១០៨ គ្រឿង ,ម៉ូតូ ១ ៦៤៨គ្រឿង, រ៉ឺម៉ក១១គ្រឿង មេក្រូធុងបាស់ ១៨ឈុត។.
ទន្ទឹមនេះ ក៍មានការចាក់មេក្រូផ្សាយបន្តផ្ទាល់ ប្រសាសន៍ថ្លែងការណ៍ របស់សម្តេចតេជោប្រធានគណបក្ស នៅតាមស្នាក់ការគណបក្សឃុំ និងមណ្ឌលសកម្មភាព ៣២ កន្លែង (ស្នាក់ការបក្សឃុំ ៧, នៅមណ្ឌលសកម្មភាព ២៥ កន្លែង)មានសមាជិក ប្រចាំការ ៣២៣នាក់នាក់ ។