ខេត្តកណ្តាល ៖​ នៅឃុំកំពង់អុស​ ស្រុកពញាឮ​ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ១ខ្សែ​


ខេត្តកណ្តាល៖​ នាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០១៨​ នៅឃុំកំពង់អុស​ ស្រុកពញាឮ​ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ១ខ្សែ​ ប្រវែង​ ១០០០ម៉ែត្រ​ ស្ថិតនៅភូមិកំពង់អុស​ ឃុំកំពង់អុស​ ស្រុកពញាឮ​ ខេត្តកណ្តាល​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និង​ឯកឧត្តម​ ចាន់​ យុត្ថា​ នាយកខុន្ទកាល័យក្រសួងធនធានទឹក​ និង​ ឧតុនិយម​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ​ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ​ឃុំកំពង់អុស ដោយមានការអញ្ជចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ចំនួន​ ១៧០០​ ​នាក់។