ខេត្តកណ្តាល ៖ លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក អមដំណើរដោយលោកជំទាវ ឃួន វីឡាវណ្ណ អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុក និងលោកជំទាវ ចាន់ សុទ្ធាវី


ខេត្តកណ្តាល ៖

ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក អមដំណើរដោយលោកជំទាវ ឃួន វីឡាវណ្ណ អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុក និងលោកជំទាវ ចាន់ សុទ្ធាវី អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្រុក និងសកម្មជនយុវជនឃុំ-ភូមិ ចំនួន ៧០នាក់(នៅស្នាក់ការគណបក្សឃុំពាមរាំង)។

កិច្ចប្រជុំ បានផ្តោតសំខាន់ ដល់ការពង្រឹងតួនាទី ភារកិច្ច របស់ក្រុមការងារយុវជន អំពីការចូលរួមអប់រំ សតិអារម្មណ៍នយោបាយបក្ស ក្នុងជួរមហាជន ប្រជាជន, ទប់ស្កាត់ វាយបក ទាន់ពេលរាល់ឧបាយកលឃោសនា បោកប្រាស់របស់ក្រុមប្រឆាំងខុសច្បាប់ ព្រមទាំង ត្រូវខិតខំចលនាយុវជន ឲ្យចូលរួមទៅបោះឆ្នោត និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា និង ពិសេសត្រូវចូលរួមការពារកិច្ចដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការការពារ គាំទ្រ លទ្ធផលបោះឆ្នោត។