ខេត្តកណ្តាល ៖​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង​ មាន​ ៤បន្ទប់​


ខេត្តកណ្តាល ៖​
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង​ មាន​ ៤បន្ទប់​នៅសាលាបឋមសិក្សាដីដុះ​ និងផ្លូវបេតុង​ ប្រវែង​ ២ ០០០ម៉ែត្រ​ នៅភូមិសំរោងក្អែរ ,សំរោងក្អែរ២ និងសំរោងក្អែរ៣ (ឃុំសំរោងធំ ស្រុកកៀនស្វាយ) ដោយមានការចូលរួមពី មន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ជាង​ ២១០០នាក់។