ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម នូ សាខន អនុប្រធានប្រចាំការគណៈអចិន្រ្តៃយ៍ គណៈកម្មធិការរណសិរ្យអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល និងអស់លោក លោកស្រីជាសមាជិក រណសិរ្យខេត្តបានមកអញ្ជើញចូលរួមសន្និបាតផ្លាស់ប្តូរសហប្រតិបត្តិការរវាងគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្តអានយ៉ាង និងរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល និងតាកែវនៅខេត្តអានយ៉ាង។
ខ្លឹមសារសហប្រតិបត្តិការដែលបានចុះហត្ថលេខាលើអនុស្សារណៈរវាងខេត្តកណ្តាល និងខេត្តអានយ៉ាងរួមមាន៖
– កសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ រវាងរណសិរ្យមាតុភូមិវៀតណាមខេត្តអានយ៉ាង និងរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាលដំណាក់កាល២០១៤-២០១៩។
– ផ្សព្វផ្សាយរាល់ឯកសារច្បាប់ថ្មីៗដែលមានការពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមវៀតណាម ដើម្បីឱ្យប្រជាជនខេត្តទាំងពីរមានការយល់ដឹងយ៉ាងត្រឹមត្រូវ គោរពច្បាប់ក្នុងការឆ្លងកាត់ព្រំដែន។
– រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្តាល និងរណសិរ្យមាតុភូមិវៀតណាមខេត្តអានយ៉ាង ពង្រឹងនូវសកម្មភាពជួបប្រាស្រ័យរវាងរណសិរ្យ និងប្រជាជនរស់នៅព្រំដែនភាគីទាំងពីរ យកចិត្តទុកដាក់ឧបត្ថមជូនប្រជាជនក្រីក្រដែលកំពុងរស់នៅខេត្តកណ្តាល ពេលគេជួបប្រទះការលំបាក គ្រោះភ័យក្នុងជីវភាព។
– ប្រជុំតាមកាលកំណត់ដើម្បីវាយតម្លៃលើការអនុវត្តន៍កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសាធារណៈរវាងរណសិរ្យមាតុភូមិវៀតណាមខេត្តអានយ៉ាង និងរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណញតាលឆ្នាំ២០១៧ដែលនឹងចាត់តាំងឡើងនៅខេត្តកណ្តាល(កម្ពុជា) ក្នុងខែ១២/២០១៧។
– ភាគីទាំងពីរធ្វើការផ្លាស់ប្តូរ សួរសុខទុក្ខ ពេលមានបញ្ហាដែលកើតឡើងដោយយថាហេតុ។