សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-ក្រុង-ស្រុក-ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល(នៅបញ្ជាការដ្ឋានកងអង្គរក្ស ទួលក្រសាំង)។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-ក្រុង-ស្រុក-ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល(នៅបញ្ជាការដ្ឋានកងអង្គរក្ស ទួលក្រសាំង)។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល, ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល, ក្រុមប្រឹក្សា/គណៈអភិបាលខេត្ត, អនុប្រធានទី១,២,៣ គណៈពង្រឹងមូលដ្ឋានឃុំ-សង្កាត់, ក្រុមប្រឹក្សា/គណៈអភិបាលក្រុង-ស្រុក, ស្ថាប័នតុលាការ, ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល, វរៈនគរបាលការពារព្រំដែន ៦០៥ ច្រកទ្វារជ្រៃធំ និងព្រំដែន ៦០១ (ឃុំឈើខ្មៅ ស្រុកកោះធំ), ប្រធាន-អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបីរបស់ក្រុង-ស្រុក,ក្រុមប្រឹក្សាឃុំ-សង្កាត់, នាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់, នាយក នាយករងមជ្ឈមណ្ឌលភូមិភាគហ៊ុន សែនតាខ្មៅ, នាយក នាយករង គរុកោសល្យ និងវិចិត្រការខេត្ត សរុបចំនួន ២.៤៨៦នាក់។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍ របស់ ឯកឧត្តម ម៉ៅ ភិរុណ ស្តីពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត លើវិស័យសំខាន់ៗរួចមក សម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ដល់អង្គពិធី មានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖
*អាជ្ញាធរដែនដីគ្រប់ថ្នាក់ និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយទប់ស្កាត់ និងបង្រ្កាបឲ្យបាន បទល្មើសគ្រឿងញៀន ប្លន់ប្រដាប់អាវុធ តាមរយៈការអនុវត្តម៉ឺងម៉ាត់ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
*ត្រូវយកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋរួមមានសេវាតម្រូវការ និងសេវាសំណូមពរ ដោយផ្អែកលើគោលការណ៍ និងច្បាប់កំណត់ ។
*ត្រូវខិតខំលុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ ថ្នាំងថ្នាក់ ។ សន្លឹកឆ្នោត ដែលគាំទ្រCNRP ក្នុងឆ្នាំ២០១៣កន្លងមក បានដោយសារយើងឲ្យ គួបផ្សំនឹងការជឿតាមការសន្យាបោកប្រាស់របស់គណបក្សប្រឆាំង។
*សមត្ថកិច្ច គយ និងពន្ធដារ ត្រូវយកចិត្តទុកដាក់ប្រមូលចំណូល ឲ្យអស់លទ្ធភាព បើពុំនោះទេ យើងមិនអាចមានតំឡើងបៀវត្សជូនមន្ត្រីរាជការបានឡើយ  ។ ការងារខ្លះមិនមែនជាសមត្ថកិច្ចផ្តាច់មុខរបស់ អង្គភាពគយ និងពន្ធដារទេ តែត្រូវមានកិច្ចសហការពីអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរ។
*ត្រូវមានវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ជាពិសេសបទល្មើសក្នុងតំបន់ដែនឡូត៍អភិរក្ស ។
*ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លី ដើម្បីបង្កើនជំនឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់គណបក្ស ។ ប្រការល្អ គឺការដោះស្រាយ សម្របសម្រួល ក្រៅប្រព័ន្ធតុលាការ ដោយយើងមិនមានពាក់ព័ន្ធកេងចំណេញពីភាគីណាមួយ។
 
02-11-2016 (1) 02-11-2016 (02) 02-11-2016 (2) 02-11-2016 (6)02-11-2016 (3) 02-11-2016 (4)