ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម,ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញជាគណ:អធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ


ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម,ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញជាគណ:អធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ កំពុងបម្រើការងារ និងលោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ ចំនួន ១ ៥០៣ (នៅស្នាក់ការគណបក្សស្រុកខ្សាច់កណ្តាល)។ សមាសភាពចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក,គណ:អចិន្ត្រៃយ៍គណបក្សស្រុក សរុបវត្តមាន ១ ៦១៥នាក់។

ខ្លឹមសារ ៖ ផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ គោលនយោបាយរបស់គណបក្ស-ការយកចិត្តទុកដាក់នូវគុណតម្លៃរបស់គ្រូបង្រៀន និងជម្រុញទឹកចិត្តឲ្យចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ ៖.

*សមាជិកចូលរួម ១ ៥០៣នាក់ ម្នាក់ៗ ៥០.០០០៛ ។

*ស្នាក់ការគណបក្សស្រុក ១ ០០០ ០០០៛

*ចំណាយផ្សេងៗក្នុងកម្មវិធី ៧ ៣៩២ ០០០៛

សរុបថវិកាឧបត្ថម្ភ ៨៣ ៥៤២ ០០០រៀល ។