ឯកឧត្តម ម៉ៅ  ភិរុណ ប្រធានគណបក្សខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកខ្សាច់កណ្តាល


ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម ម៉ៅ  ភិរុណ ប្រធានគណបក្សខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកខ្សាច់កណ្តាល ២៩១នាក់ (នៅស្នាក់ការគណបក្សស្រុក)។ សមាសភាពចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត,គណ:អចិន្ត្រៃយ៍គណបក្សស្រុក សរុប ៣៤១នាក់។

ខ្លឹមសារ ៖ ផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ-ពង្រឹងស្មារតីមន្ត្រីគណបក្សគ្រប់ថ្នាក់ និងភារកិច្ចត្រូវអនុវត្តចំពោះមុខ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ ឲ្យសម្រេចជោគជ័យ តាមផែនការកំណត់ ។

ក្នុងពិធីនោះ ឯកឧត្តម បានឧបត្ថម្ភ ៖.

*សមាជិកបក្សចូលរួម ២៩១នាក់ ម្នាក់ៗ ថវិកា២០.០០០៛

*ឧបត្ថម្ភមណ្ឌលសកម្មភាពបក្ស១៩៨ មណ្ឌល ក្នុង០១មណ្ឌល ១០០.០០០៛

*ភ្នាក់ងារគណបក្ស.ស.ស.យ.ក/បណ្តាញចលនាស្ត្រី ៩៩០នាក់ ម្នាក់ៗ ៤០.០០០៛,

*វគ្គបំប៉នភ្នាក់ងារគណបក្ស ស.ស.យ.ក,បណ្តាញចលនាស្ត្រីថវិកា ៣៣ ៦៩០ ០០០ រ

សរុបថវិកាឧបត្ថម្ភ ៩៨ ៩១០ ០០០រៀល ។