ព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត ឯកឧត្តម នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត និង ឯកឧត្តម លោកជំទាវក្នុងជួរគណ:អចិន្ត្រៃយ៍គណបក្សខេត្ត២៦រូប បាន អញ្ជើញចុះជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកកណ្តាលស្ទឹងចំនួន៣០៦នាក់ (នៅសាលប្រជុំគណបក្សស្រុក) ។
ខ្លឹមសារ ៖
*ពង្រឹងគោលជំហរនយោបាយ សតិអារម្មណ៍ សមាជិកគណបក្ស ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ ។
*ពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីធានាបានបរិយាកាសបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌និងគ្មានអំពើហឹង្សា បង្ករបានជំនឿចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។
*ពង្រឹងការងារសតិអារម្មណ៍របស់ប្រជាជន ឲ្យមានភាពនឹងន៍ និងបោះឆ្នោតគាំទ្រ
គណបក្សប្រជាជនកម្ពុជា លេខរៀងទ៏២០ ។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ៖
*មណ្ឌលសកម្មភាពបក្សទាំង១៥៤ ក្នុង១មណ្ឌល ១០០ ០០០ រៀល
*ភ្នាក់ងារគណបក្ស,សសយក,តំណាងចលនាស្ត្រី (១៥៤ ការិ x៥ នាក់) ម្នាក់ៗ ៤០ ០០០ រៀល ។
*វគ្គបំពាក់បំប៉នភ្នាក់គណបក្ស ១៣ ០៩០ ០០០ រៀល
*សមាជិកចូលរួម ៣០៦នាក់ ម្នាក់ៗ ២០ ០០០ រៀល
សរុបថវិកាឧបត្ថម្ភ ៦៥ ៤១០ ០០០ រៀល។