ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈព/រស្រុកមុខកំពូល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង១០បន្ទប់ និងទីចាត់ការ១ខ្នង និងពិធីបើកការប្រកួតកីឡាបាល់ទាត់ (ពានរង្វាន់ ឯកឧត្តម វង្សី វិស្សុត) នៅវិទ្យាល័យសិរីមង្គល ឃុំរកាកោងទី២ ដោយមានការចូលរួមពី ឯកឧត្តម ក្រុមការងារគណៈព/រស្រុក-ឃុំ, ឯកឧត្តម តាំង ម៉េងលាន អភិបាលខេត្តរង, ក្រុមប្រឹក្សា/គណៈអភិបាលស្រុក, មន្ត្រីការិយាល័យជុំវិញស្រុក, កងកម្លាំងទាំង៣ថ្នាក់ស្រុក, ក្រុមប្រឹក្សាឃុំ, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមកីឡាករ សរុប ១ ១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ ៖
*ការរៀបចំពិធី ៤ ៩៩៥ ០០០៛
*វិ.សិរីមង្គល ១លានរៀល
*កងកម្លាំងទាំង៣ថ្នាក់ស្រុក ៨០ម៉ឺនរៀល
*លោកគ្រូ អ្នកគ្រូ ១៧៥នាក់ ម្នាក់ៗ ២ម៉ឺនរៀល
*ក្រុមប្រឹក្សាឃុំ មន្រ្តីឃុំ យុវជនឃុំ នារី (ឃុំរកាកោងទី២) ៣៧នាក់ ម្នាក់ៗ ២ម៉ឺនរៀល
*ក្រុមកីឡាករ ២៥២នាក់ ម្នាក់ៗ ១ម៉ឺនរៀល
*យុវជនកាកបាទក្រហម,កាយរិទ្ធ ១០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល
*សិស្សានុសិស្ស ៣៦៥នាក់ ម្នាក់ៗ ១ម៉ឺនរៀល
*គ្រូបង្វឹកកីឡាករ ២៨នាក់ ម្នាក់ៗ ២ម៉ឺនរៀល។
សរុបថវិកាឧបត្ថម្ភ ១៨ ៧៦៥ ០០០៛។