ឯឧ នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានបើកកិច្ចប្រជុំការងារគណបក្សប្រចាំខែកុម្ភ: ជាមួយអនុប្រធានប្រចាំការគណបក្សក្រុង-ស្រុក


ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នេះ ឯឧ នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានបើកកិច្ចប្រជុំការងារគណបក្សប្រចាំខែកុម្ភ: ជាមួយអនុប្រធានប្រចាំការគណបក្សក្រុង-ស្រុក (នៅសាលប្រជុំមន្ទីរបក្សខេត្ត)ដោយមានការចូលររួមពីប្រធាន-អនុប្រធានមន្ទីរបក្សខេត្ត,គណ:ទាំង៤ និងមន្ត្រីសំខាន់ៗក្នុងមន្ទីរបក្ស សរុបវត្តមាន ៣៣នាក់ ។
ខ្លឹមសារ ៖ ការពង្រឹងរចនាសម្ព័ន្ធ ចាត់តាំង គ្រប់គ្រងគណបក្សមូលដ្ឋាន, ការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស, ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨, ការត្រៀមភ្នាក់ងារគណបក្ស និងមន្ត្រីរៀបចំការបោះឆ្នោត។
បន្ទាប់ពីមតិបើកអង្គប្រជុំរបស់ ឯឧ ប្រធានគណៈប្រចាំការមក ស្រុក៦ រួមមាន ៖ កោះធំ, កៀនស្វាយ, ស្អាង, កណ្តាលស្ទឹង, លើកដែក និងល្វាឯម បានឡើងរាយការណ៍ពីសកម្មភាព និងលទ្ធផលការងារ តាមខ្លឹមសារខាងលើ ដោយបានរំលេចពីចំណុចសំខាន់ៗ ជាលក្ខណៈពិសេសរបស់ស្រុកនីមួយៗ។ ជារួម គ្រប់ស្រុក/ក្រុង សុទ្ធតែបានយកចិត្តទុកដាក់អនុវត្តតាមជំហានៗ នៃការណែនាំរបស់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ដើម្បីឈានឆ្ពោះទៅសម្រេចលទ្ធផលល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨។
មានមតិបូកសរុប ឯឧ ប្រធានគណៈប្រចាំការ បានណែនាំការងារជាក់ស្តែងមួយចំនួន មានខ្លឹមសារដូចខាងក្រោម ៖
*ការពង្រឹងតួនាទីដឹកនាំគណបក្សនៅមូលដ្ឋាន ជាភារកិច្ចចាំបាច់ ដែលគណបក្សគ្រប់ស្រុក/ក្រុង ត្រូវយកចិត្តទុកដាក់អនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង អង្គភាពមួយដែលមានតែតួនាទីរដ្ឋដឹកនាំ ចាំបាច់ត្រូវបង្កើតសាខាបក្សឲ្យបាន បើគ្មានទេ នោះជាប្រការខ្វះខាត និងខុសឆ្គងធ្ងន់ណាស់។
*ការសរសេរប័ណ្ណសម្គាល់សមាជិកបក្ស ជាភារកិច្ចចាំបាច់បំផុត ព្រោះជាការសម្គាល់លទ្ធផលជាក់ស្តែងក្នុងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស។ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស មកទល់ថ្ងៃនេះទិន្នន័យមានការប្រែប្រួលច្រើន។ ស្រុកខ្លះកើន ស្រុកខ្លះថយចុះ យើងត្រូវរកហេតុផលច្បាស់លាស់បញ្ជាក់ពីមូលហេតុ។
*ចំពោះសន្ទស្សន៍ផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោត ខេត្តបានដាក់កំណត់ឲ្យស្រុក/ក្រុង តិចឬច្រើន ដោយផ្អែកលើភូមិសាស្ត្រ និងលទ្ធផលបោះឆ្នោតកន្លងមក។ ជារួម យើងត្រូវសម្រេចយកឲ្យបាន ៦/១១អាសនៈ តាមគោលការណ៍កំណត់របស់ គ៨៥។
*ការរៀបចំបញ្ចូលសមាជិកគណបក្សថ្មី ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់គណបក្ស។
*ការរៀបចំជ្រើសរើសភ្នាក់ងារគណបក្ស និងមន្ត្រីរៀបចំការបោះឆ្នោត ជាប្រការសំខាន់ណាស់ គ្រប់ស្រុក/ក្រុង ត្រូវពិចារណាអំពីសមាសភាពនេះឲ្យបានដិតដល់បំផុត។
*ថ្ងៃទី១៧ ខែមីនា ខាងមុខ ខេត្តនឹងរៀបចំសន្និបាតគណៈកម្មាធិការគណបក្សខេត្ត គ្រប់ស្រុក/ក្រុង ត្រូវត្រៀមខ្លឹមសារសម្រាប់ចូលរួមធ្វើបទអន្តរាគមន៍។
WhatsApp Image 2018-03-02 at 6.43.03 PM WhatsApp Image 2018-03-02 at 6.43.04 PM(1) WhatsApp Image 2018-03-02 at 6.43.04 PM WhatsApp Image 2018-03-02 at 6.43.05 PM WhatsApp Image 2018-03-02 at 6.43.06 PM