ឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨


រសៀលថ្ងៃទី២៣ ខែកុម្ភ: នេះ ឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨ (នៅសាលាប្រជុំសាលាខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯ.ឧ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, ក្រុមការងារក្រសួងទេសចរណ៍, ក្រុមការងារក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ សរុបវត្តមាន ១៥០នាក់។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំ ទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងរៀបចំឡើងនៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ក្រោមប្រធានបទ” ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ ” ៕
 
WhatsApp Image 2018-02-23 at 9.35.22 PM WhatsApp Image 2018-02-23 at 9.35.24 PM WhatsApp Image 2018-02-23 at 9.35.27 PM WhatsApp Image 2018-02-23 at 9.35.29 PM