រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧​


នារសៀលថ្ងៃច័ន្ទ ៥រោច​ ខែមាឃ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៨​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧​ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨​ របស់រដ្ឋបាលខេត្ត​ ក្រោមអធិបតីភាព​ឯកឧត្តម​ នួន​ ផា​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្ត។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ សមាជិកក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,​កងកម្លាំងទាំងបីខេត្ត​ ក្រុង​ ស្រុក​ក្រុមប្រឹក្សា​ អភិបាល​ អភិបាលរងក្រុង​ ស្រុក,​ មេឃុំ​ ចៅសង្កាត់​ ស្មៀនឃុំ​សង្កាត់​ នយាប៉ុស្ត៍នគរបាលឃុំសង្កាត់​ តំណាងអង្គការ UNICEF , អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល​ ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ និងមន្រ្តីរាជការសរុប​ ចំនួ​ន​ ៦៧១​ នាក់។
គោលបំណងសំខាន់នៃអង្គសន្និបាត​ ៖​
+ផ្សព្វផ្សាយពី របាយការណ៍លទ្ធផលការងារសម្រេចបាននាឆ្នាំ២០១៧ និង ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល
+ស្វែងយល់ពីចំណុច វិជ្ជមាន អវិជ្ជមាន និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្តកណ្តាល
+ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និង រៀនសូត្រពីគ្នាទៅវិញទៅមក
+ប្រមូលធាតុចូលសម្រាប់រៀបចំបទអន្តរាគមន៍របស់រដ្ឋបាលខេត្ត ក្នុងអង្គសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។

05-02-2018 (1) 05-02-2018 (2) 05-02-2018 (3)