*នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និបាត បូកសរុបលទ្ធផលការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខាគយនិងរដ្ឋាករ សាខាពន្ធដារ និងរតនាគារខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខាគយនិងរដ្ឋ សាខាពន្ធដារ និងរតនាគារខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុប ១៥៦ នាក់។