នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ អភិបនៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាល និងពិធីទទួលអំណោយ សប្បុរសធម៌ពីព្រះមហារាធម្ម វង្ស អានេតា ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត នាយកនាយករងរដ្ឋបាល នាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងក្រុមការងារមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរគ្រី សរុបចំនួន ១៤០ នាក់។
អំណោយដែលព្រះមហារាធម្ម វង្ស អានេតា ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាលនាំយកមកពេលនេះរួមមានបច្ច័យ ៥ លានរៀល អង្ករ ៣ តោន មី ៤០ កេស ទឹកត្រី២០ យួរ ទឹកស៊ីអ៉ីវ ៣០ យួរ ប៉ាឡុងធំ ៣ ចានស្រាក ២ ខ្ទះ ៤ ចានដែក ៧ ឆ្នាំង ៥ បំពង់ទឹកក្តៅ ៣ កំសៀវ ៣។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានប្រគេន៖
+ បច្ច័យ ១ ម៉ឺនដុល្លា សម្រាប់សាងសង់ មណ្ឌលសុខភាពដែលព្រះមេគណដឹកនាំសាងសង់បាន40%ហើយ។
+ ព្រះមហារាធម្ម វង្ស អានេតា ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល បច្ច័យ ១លានរៀល ព្រមទាំងព្រះអនុគុណស្រុកនិងព្រះសង្ឃ១៣ អង្គ ក្នុង មួយអង្គ ១០ ម៉ឺនរៀល។
+លោកគ្រូ អ្នកគ្រូ និងក្រុមមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ៨០ នាក់ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល។
នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ អភិបនៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាល និងពិធីទទួលអំណោយ សប្បុរសធម៌ពីព្រះមហារាធម្ម វង្ស អានេតា
